ព័ត៌មានសុខភាព

កុំគិតច្រើន! ចង់ទប់ស្កាត់បញ្ហាសក់ស្កូវមុនអាយុ គួរញ៉ាំអាហារទាំងនេះ

ដើម្បីដោះស្រាយបញ្ហាសក់ស្កូវមុនអាយុ មនុស្សភាគច្រើនតែងតែលាបថ្នាំ ក៏ប៉ុន្តែវាមិនអាចបាត់ទៅរៀងរហូតនោះទេ គឺនៅពេលដែលសក់ថ្មីដុះមកវិញស្កូវនឹងចេញដដែល។ លើសពីនេះទៅទៀត ការប្រើប្រាស់ថ្នាំគីមីញឹកញាប់ពេកអាចប៉ះពាល់យ៉ាងខ្លាំងដល់ស្បែកក្បាយ ហើយអាចបង្កទៅជាជំងឺផ្សេងៗបានទៀត។ ដូច្នេះ ប្រសិនបើអ្នកចង់កាត់បន្ថយបញ្ហាសក់ស្កូវមុនអាយុ គួរតែប្តូរមកទទួលទានអាហារទាំងនេះវិញ ព្រោះវាអាចជួយចិញ្ចឹមសរសៃសក់ ក្រចក និងស្បែកឲ្យមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាអាហារ៤ប្រភេទ ដែលអាចប្រឆាំងនឹងសក់ស្កូវមុនអាយុៈ
១.ស្ពាន់ធ័រ ត្រូវបានគេរកឃើញនៅក្នុងអាហារសមុទ្រ ដូចជាអយស្ទ័រ ងាវ និង គ្រាប់ផ្កាឈូករ័ត្ន ផងដែរ។
២.អាស៊ីតហ្វូលិក ត្រូវបានគេរកឃើញនៅក្នុងបន្លែពណ៌បៃតង ការ៉ុត ល្ពៅ និងពពួកសណ្តែកផ្សេងៗ។
៣.វីតាមីនB5 ត្រូវបានគេរកឃើញនៅក្នុងអង្ករពណ៌ត្នោត ពោត ផ្លែប៉ោម និងគ្រាប់ល្ង។
៤.ក្រុមវីតាមីនB ត្រូវបានគេរកឃើញនៅក្នុងស្រូវលាឡី អង្ករសំរូប ទឹកដោះគោយ៉ាអួ និងបន្លែផ្សេងៗ។

អាហារទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើនេះ សុទ្ធតែមានសមត្ថភាពអាចប្រឆាំងមិនឲ្យកើតមានបញ្ហាសក់ស្កូវមុនអាយុ ប៉ុន្តែអ្នកត្រូវជ្រើសយកអាហារធម្មជាតិគ្មានជាតិគីមី៕

ប្រភពៈ rak sukapap

មតិយោបល់