Post News Media ព័ត៌មានជាតិ ភ្ញាក់ឲ្យព្រឺ...

ភ្ញាក់ឲ្យព្រឺត! ខណ:ប្រទះឃើញ បុរសម្នាក់ចង.កសម្លាប់ខ្លួន នៅលើដើមកន្ទួត

បាត់ដំបង: មានករណីបង្កការភ្ញាក់ផ្អើលមួយ ក្រោយប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួនលើដើមកន្ទួត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ នៅចំណុចក្រុម៦ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ អង តួនាទី ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យឲ្យកត់សម្គាល់ ទើបប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕