ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកធ្លាក់ផ្លូវ បណ្ដាលឲ្យបុរសម្នាក់ បាត់បង់ជីវិត

បន្ទាបមានជ័យ: កាលពីវេលាម៉ោង ៤ និ៤០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង នៅត្រង់ចំណុចផ្លូវកែខាងលិចខ្លោងទ្វាវត្តប្រាសាទសំរោង ស្ថិតក្នុងភូមិតេជោភំ្នឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។

ជនរងគ្រោះឈ្មោះ សោម សុភី ភេទ ប្រុស អាយុ ៥០ ឆ្នាំនៅភូមិ១២ សង្កាត់វាលវល់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបើករថយន្ត ម៉ាកឆ្លាមស៊េរី ឆ្នាំ១៩៩៧ ពាក់ស្លាកលេខ សៀមរាម 2A-7316 ធ្វើដំណើរពីលិចទៅកើត មកចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ ចំណែកសព ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់