បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនឹង ក្មេងម្នាក់ជិះកង់ បណ្តាលឲ្យរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅផ្លូវលេខ៥៧បេ នៅចំនុចក្រុមទី១៣ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
បង្កឡើងដោយរថយន្តម៉ាកកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2D-4776 ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ បើកបរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ បានបុកនឹងអ្នកជិះកង់ ឈ្មោះរ៉េត សុផាត ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ករណីនេះបណ្ដាលឲ្យក្មេងប្រុសម្នាក់ជិះកង់រងរបួសធ្ងន់ (បាក់ជើងខាងឆ្វេង)ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីពេទ្យស្រុកថ្មគោល៕


មតិយោបល់