ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកម៉ូតូពេញទំហឹង បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង

រតនគិរី: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត លើកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង០០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះឃ្លីមខន លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

តាមប្រភពពីសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កា ញ៉ូងភេទប្រុស ឣាយុ១៧ឆ្នាំ ជនជាតិគ្រិងរស់នៅភូមិតាកាប់ ឃុំតាឣង ស្រុកកូនមុំ ខេត្តរតនគិរី ជិះម៉ូតូម៉ាកស៊ីរ៉ូស គ្មានស្លាកលេខ ពណ៌សលាយខ្មៅ ដោយជិះម៉ូតូមិនមានការប្រុងប្រយ័ត្ន ហើយក៏គ្មានពាក់មួកសុវត្ថិភាពផងដែរ ក្នុងទិសដៅពីកើតទៅលិច ហើយឈប់ចាក់សាំងរួចក៏ត្រឡប់បកក្រោយស្របពេលរថយន្តមកដល់ក៏បុកចំពេញទំហឹងផ្នែកក្បាលរថយន្តខាងស្តាំ បណ្តាលឲ្យម៉ូតូនិងមនុស្សផ្លោងធ្លាក់ផ្លូវម្ខាងស្លាប់ភ្លាមៗមួយរំពេច។

ប្រភពបន្តទៀតថា រថយន្តម៉ាកសាំយ៉ុងពណ៌សម្បកឪឡឹក លាយសពាក់ស្លាកលេខភ្នំពេញ២AC០១៤៩ រថយន្តនោះបើកបរក្នុងផ្លូវអទិភាព ហើយក្នុងទិសដៅពីលិចទៅកើត។ បើតាមរយ: នាមប័ណ្ណបានបញ្ជាក់ថា ឣ្នកបើកបរឈ្មោះស៊ីណា ជារថយន្តតាក់ស៊ីចេញពីខេត្តត្បូងឃ្មុំឆ្ពោះមកខេត្តរតនគិរី។

ក្រោយពីកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាងបង្ក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំតាអងចយកមករក្សាទុកធ្វើកំណត់ហេតុរងចាំការដោះស្រាយជាក្រោយ។ រីឯសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-28_09-09-07

photo_2016-05-28_09-09-06

photo_2016-05-28_09-09-03

photo_2016-05-28_09-09-02

photo_2016-05-28_09-09-05

មតិយោបល់