ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តស្តារិច១គ្រឿងដែលបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបត់ឆ្លងផ្លូវមិនបានប្រយ័ត្នក៏បានប៉ះជាមួយម៉ូតូហុងដាឌ្រីមដែល បើកបរដោយសិស្សសាលាម្នាក់បានរងរបួសយ៉ាងដំណំផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិ ខ្លែងតាអែ សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តស្តារិចនេះពាក់ស្លាកលេខ ភ្នំពេញ2R- 3958 ហើយនិងម៉ូតូគឺបានធ្វើរដំណើក្នុងទិសដៅស្របទិសគ្នាគឺពីដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុរថយន្តស្តារិចបានវ៉ៃស៊ីញ៉ូបត់ឆ្លងផ្លូវពេលកំពុងតែឆ្លងនោះក៏ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1 DQ 5987 បើកបរក្នុងល្បឿនលឿនផងដែរ បម្រុងនឹងវ៉ារថយន្ត ប៉ុន្តែមិនទាន់វ៉ាផុតផងក៏បានគៀជាមួយរថយន្តបណ្តាលឲ្យដួលខ្ទាតប្រហែល៥ម៉ែត្រផងដែរហើយក៏មានការរងរបួសយ៉ាងដំណំផងដែរ រីឯរថយន្តរងការខូចខាតផ្នែកចំហៀងខាងឆ្វេងផងដែរដោយបែកកញ្ចក់ចំហៀង បាក់កញ្ចក់ខាងនឹងរងការកំពិតយ៉ាងដំណំឯខាងម៉ូតូរងរបួសជើងនឹងម៉ូតូរងកាខូចខាតដូចគ្នា។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងកំពុងរង់ចាំសមត្ថកិច្ចប្រចាំមូលដ្ឋានចុះជួយអន្តរាគម៏ដោយសារភាគីទាំសងខាងធ្វើការចរចាណ៍មិនត្រូវគ្នា៕
https://youtu.be/ocl0oMxqBC4
មតិយោបល់