ព័ត៌មានជាតិ

Update៖ ឃាតករំលោភហើយសម្លាប់ក្មេងស្រីនៅស្រុកកៀនស្វាយ និងគ្រោងបញ្ជូនមកតុលាការនៅថ្ងៃស្អែក

កណ្តាលៈ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់អង្គភាពPost Newsថា ឃាតករំលោភហើយសម្លាប់ក្មេងស្រីនៅស្រុកកៀនស្វាយនិងគ្រោងបញ្ជូនមកតុលាការនៅថ្ងៃស្អែក ដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។

ឃាតកឈ្មោះ ហេង ចន្ធីម ភេទប្រុស អាយុ២២ឆ្នាំ និងជនរងគ្រោះឈ្មោះគង់ សំណាង ហៅធីតា អាយុ៧ឆ្នាំ រស់នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ដោយឡែកឃាតកនិងរស់នៅភូមិឃុំជាមួយគ្នា។

គួររំលឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះទឹកមណ្ឌលយោធិនពិការ៣១៧ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ គង់ សំណាង (ហៅ ធីតា) ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទួលដូងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរបួសស្នាមជាំកផ្នែកខាងមុខនិងប្រដាប់ភេទមានស្នាមដាច់រលាត់មានឈាម ហើយក្មេងខាងលើនេះមានឪពុកឈ្មោះ ផុន សុភក្ត្រា អាយុ៣៥ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ សី សឿន អាយុ៣១ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមការឲ្យដឹង គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះថាបានបាត់កូនស្រី បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញបានចុះជួយស្រាវជ្រាវរកតែរកមិនឃើញ។ លុះដល់ម៉ោង៧និង៣០នាទី ថ្ងៃទី២ ខែសីហា ២០១៧ មានប្រជាពលរដ្ឋបានឃើញជនរងគ្រោះស្លាប់នៅចំណុចកើតហេតុខាងលើ ទើបប្រញាប់រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរតែម្តង។

ក្រោយទទួលបានព័ត៌មាននេះរួចមក កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងចម្រុះ រួមនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អង្គភាពការពារកុមារCPU អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងឪពុកម្តាយជនរងគ្រោះ បានចុះពិនិត្យសាកសពឃើញមានស្លាកស្នាមដូចបានរៀបរាប់ខាងលើ ។ ដូច្នេះការសន្និដ្ឋានគឺ ជនរងគ្រោះត្រូវជនសង្ស័យរំលោភរួចសម្លាប់៕

មតិយោបល់