ព័ត៌មានជាតិ

កូនវិកលចរិត ទាញកាំបិតកុកកាប់ទៅលើឪពុក១៨កាំបិត បណ្តាលឲ្យរបួសធ្ងន់

ស្វាយរៀងៈ ករណីហិង្សាដ៏រន្ធត់មួយបានកើតឡើងបង្កដោយកូនទាញកាំបិតកុកកាប់ទៅលើឪពុក បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០១៧ នៅភូមិខ្នុរ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ ឃឺម ស្រីនូន ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ជាមនុស្សវិកលចរិត បានធ្វើសកម្មភាពយកកាំបិតកាកុកកាប់ទៅលើជនរងគ្រោះឈ្មោះ ព្រំ សាមឿន ភេទប្រុស អាយុ៧៣ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នាចំនួន១៨កាំបិត បណ្តាលឲ្យរងរបួសជាទម្ងន់។

បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀ៕

មតិយោបល់