កំពង់ស្ពឺៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិស្លា ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីប៉ុនប៉ងឃាតកម្ម បានបង្កឡើងដោយជនសង្ស័យ៤នាក់ មកលើមនុស្សស្រីម្នាក់។
ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ សូ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ,ទី២-ឈ្មោះ ជុន តឿ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ,ទី៣-ឈ្មោះ ជា ភារម្យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរលោះ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ និងទី៤-ឈ្មោះ ណាន់ ប៊ុនណុច ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនប្រាកដ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានយកដាវ នឹងកាំភ្លើងជ័រ ដេញកាប់ជនរងគ្រោះម្នាក់ដោយមិនដឹងរឿង ឈ្មោះ វ៉ាត ចាន់ដា ភេទស្រី អាយុ២១ឆ្នាំ មុខរបរ ធ្វើការរោងចក្រ មានទីលំនៅភូមិកែវឧត្តមឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពងស្ពឺ នៅពេលជនសង្ស័យធ្វើសកម្មភាព ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បង្រ្កាបនឹងចាប់ជនសង្ស័យ បានចំនួន៤នាក់ខាងលើតែម្តង។
ដកហូតវត្ថុតាងសម្ភារៈ ដាវសាំរ៉ៃ ចំនួន៣ ដើម,កាំភ្លើងជ័រ១ដើម,ម៉ូតូចំនួន២ គ្រឿង ។ ចំណែកកជនរងគ្រោះពុំទាន់មានគ្រោះថ្នាក់អ្វីឡើយដោយសារកម្លាំងជួយទាន់ពេល។
បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងទាំងអស់ ត្រូវកម្លាំងមូលដ្ឋានមូលដ្ឋានស្រុកសំរោងទង បានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់