ព័ត៌មានជាតិ

មានអ្នកបាត់បងប្អូនទេ! បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅមន្ទីរពេទ្យខេត្តព្រៃវែង

ព្រៃវែងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវដី ស ស្ថិតក្នុងភូមិស្តៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

អ្នកបើកបរម៉ូតូទី១ឈ្មោះ វី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្នៅ ឃុំព្រៃឃ្នាស ស្រុកមេសាង ជិះម៉ូតូពីកើតទៅលិច រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។
ចំណែកអ្នកបើកបរម៉ូតូទី២ អត់ស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៥០ឆ្នាំ មិនទាន់ដឹងរស់នៅភូមិឃុំណាឡើយ ជិះម៉ូតូម៉ាក១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AT6330 រងរបួសបញ្ជូនទៅមន្ទីពេទ្យ។

បច្ចុប្បន្នបុរសម្នាក់នេះបានស្លាប់ហើយ នៅមន្ទីរពេទ្យខេត្តព្រៃវែង។ បើមានបងប្អូនណាស្គាល់ ជួយប្រាប់ក្រុមគ្រួសារមកយកសព នៅមន្ទីរពេទ្យខេត្តព្រៃវែង៕

មតិយោបល់