ក្រោយពី FIFA បានកែប្រែរូបមន្ត ទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី កាលពីប៉ុន្មានខែមុនកន្លងមក នៅមិនទាន់មានការប្រកួតណាអនុវត្តន៍ នូវរូបមន្តនេះឡើយ សូម្បីតែការប្រកួត International Champion Cup កាលពីពេលថ្មីៗ នេះក៍ដោយ។
យ៉ាងណាវិញ ការប្រកួតរវាងក្រុមតោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal ក្នុងពានរង្វាន់ Community Shield កាលពីយប់មិញនេះ បានអនុវត្តន៍នូវរូបមន្ត ទាត់បាល់ ១១ម៉ែត្រថ្មី ABBAA ( ABBAABBAAB ) ។ ជាការពិតណាស់ក្រោយ ពីបញ្ចប់លទ្ធផល ១-១ ត្រឹម ៩០ នាទីពេញ ក្រុមទាំង២ បានឈានដល់ការទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ខណះក្រុម Chelsea ជាអ្នកទាត់មុន ១គ្រាប់បន្ទាប់មក Arsenal ទាត់២គ្រាប់វិញ បន្ទាប់មកទៀត Chelsea ទាត់២គ្រាប់វិញ Arsenal ទាត់២គ្រាប់វិញទៀត។ តែដោយក្រុម Arsenal បានយកឈ្នះក្នុងលទ្ធផល ៤-១ ទៅហើយជាហេតុធ្វើឲ្យ Chelsea មិនបានទាត់គ្រាប់បាល់ទី៤ និងទី៥ឡើយ ស្របពេលដែល Arsenal មិនបានទាត់គ្រាប់ទី៥ តែ១គ្រាប់ប៉ុណ្ណោះ ។
ដូច្នេះហើយ ការប្រកួតរវាងក្រុមតោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal ក្នុងពានរង្វាន់បើករដូវកាល Community Shield កាលពីយប់មិញនេះ នឹងក្លាយជាការប្រកួតនៅអង់គ្លេសដំបូងគេបំផុត ដែលប្រើរូបមន្ត ABBAA ថ្មីរបស់ FIFA ។
តោះមកទស្សនា ការទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តីថ្មីរបស់ FIFA រវាងក្រុម Chelsea និង Arsenal ខាងក្រោមនេះ៖
https://www.youtube.com/watch?v=81v6jl2OPj8
មតិយោបល់