ព័ត៌មានកីឡា

Barca នឹងយក Coutinho ឲ្យបានក្នុងសប្តាហ៍នេះ

ក្រុមអេស្ប៉ាញ Barcelona បានដាក់គោលដៅច្បាស់ថា ក្នុងសប្តាហ៍នេះ ពួកគេនឹងនាំយកខ្សែបម្រើប្រយុទ្ធ​ Philippe Coutinho ឲ្យបាន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុម Barcelona នឹងចំណាយទឹកប្រាក់រហូតដល់ទៅ ១២០លានផោន ដើម្បីនាំយក Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ។ ជាការពិតណាស់ បើទោះបីជាលោក Klopp អ្នកចាត់ការក្រុម Liverpool បានបដិសេធ ម្តងជាពីរដង ក្នុងការលក់ Coutinho ក៍ដោយ តែក្រុម Barcelona នៅតែចិញ្ចឹមចិត្តចង់បានកីឡាកររូបនេះដដែល។

ជាក់ស្តែងណាស់ ដំបូងឡើយ Barcelona ឲ្យថ្លៃត្រឹម ៧៥លានផោន បន្ទាប់ពីការបដិសេធ បានឡើងដល់ ៨០លានផោន ហើយបន្តឡើងរហូតដល់ចុងក្រោយនេះ ក្រុម Barcelona ហ៊ានឲ្យថ្លៃដល់ទៅ ១២០លានផោនឯណោះ។ ម្យ៉ាងវិញទៀត Barcelona មានមហិច្ចតា ចង់បានCoutinho យ៉ាងខ្លាំង ដែលទំនងជាមិនផុត ពីសប្តាហ៍នេះទេ អាចនឹងមានការផ្ទេរ Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ជាក់ជាមិនខាន។ តាមការឲ្យដឹងពីប្រភពខាងលើនេះ ហេតុផលចម្បង ដែល Barcelona ចង់បានកីឡាករប្រេស៊ីលវ័យ ២៥ឆ្នាំរូបនេះ ដោយសារតែ ប៉ុន្មានរដូវកាលកន្លងមកនេះ តំបន់ប្រយុទ្ធរបស់ Barcelona កាក់កបនឹងកីឡាករមកពីឡាទីនណាស់ ជាក់ស្តែងដូចជា MSN សុទ្ធសឹងជាកីឡាករ នៅឡាទីន។

ដូច្នេះហើយ ការបាត់បង់ខ្សែប្រយុទ្ធ Neymar តម្រូវឲ្យក្រុម Barcelona ស្វែងរកកីឡាករ ឡាទីនថ្មីមកជំនួសតំណែងនេះ ខណះ Philippe Coutinho ជាកីឡាករប្រេស៊ីល វ័យក្មេងដ៍ល្អ និងជាមិត្តរួមក្រុមយ៉ាងជិតស្និត ជាមួយ Neymar ផងដែរ។

មតិយោបល់