ភ្នំពេញៈ អគ្គិសនីកម្ពុជា បានប្រកាសថា នៅយប់ថ្ងៃទី២៩ ខែឧសភា នៅវេលាម៉ោង20:11នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1(GS1-F14A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៅ ផ្លូវលេខ107 ផ្លូវលេខ907 ភូមិទួលសង្កែ ភូមិសាំហាន់ សង្កាត់ទួលសង្កែ សង្កាត់ឫស្សីកែវ និងភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ មូលហេតុដោយសារមានកំហូចក្បាលតំណរខ្សែបណ្តាញតង់ស្យុងមធ្យម(MV) មួយហ្វា។
ក្រុមការងារបច្ចេកទេសអគ្គិសនី ក៏កំពុងធ្វើការជួសជុល អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង23:30នាទី៕

មតិយោបល់