អ៊ូហ្គង់ដា: ប្រទេសអ៊ូហ្គង់ដាបានប្រកាសនៅថ្ងៃថ្ងៃអាទិត្យនេះថា ប្រទេសនេះបានបំបែកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយប្រទេសកូរ៉េខាងជើងនៅលើការរីកសាយអាវុធនុយក្លេអ៊ែរបន្តទៀតរបស់ខ្លួន។
លោក Sam Kutesa រដ្ឋមន្រ្តីក្រសួងការបរទេសបានប្រាប់អ្នកកាសែតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ថា អ៊ូហ្គង់ដានឹងមិនសហការជាមួយនឹងប្រទេសកូរ៉េខាងជើង ដោយសារការបរាជ័យរបស់ខ្លួនក្នុងការគោរពតាមការដាក់ទណ្ឌ កម្មរបស់អង្គការសហប្រជាជាតិ។
លោក Sam Kutesa បានបន្តនិយាយថា យើងកំពុងផ្តាច់ចេញពីកិច្ចសហប្រតិបត្តិការរបស់យើងជាមួយនឹងកូរ៉េខាងជើងដែលជាលទ្ធផលនៃការ ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ គោលនយោបាយរបស់យើងគឺថាយើងមិនគាំទ្រការរីកសាយអាវុធនុយក្លេអ៊ែរ។
លោកបាននិយាយថា ការគាំទ្រដល់ការផលិតថាមពលអគ្គិសនីអ៊ូហ្គង់ដានុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ប្រៀបបីដូចជាថ្នាំពេទ្យនិងថាមពល អគ្គីសនីតែប៉ុណ្ណោះ៕

មតិយោបល់