ព័ត៌មានជាតិ

រថយន្តបុកម៉ូតូស្លាប់២នាក់ប្ដីប្រពន្ធខ្ទេចសាច់

កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យប្ដីប្រពន្ធមួយគូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ (ប្រពន្ធខ្ទេចសាច់ ប្ដីបែកក្បាលហូរឈាមពេញផ្លូវ) កាលពីវេលាម៉ោង១០៖៥០នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤ ម្ដុំសាលាស្រុកសំរោងទង ស្ថិតក្នុងភូមិវល្លិលូ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏រថយន្តបុកម៉ូតូ នៅផ្លូវជាតិលេខ៤ ម្ដុំសាលាស្រុកសំរោងទង រវាងរថយន្តម៉ាក តូយូតាកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9557 បុកជាមួយម៉ូតូម៉ាក NEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-3860 បណ្ដាលឲ្យមានមនុស្សស្លាប់២នាក់ ប្ដីប្រពន្ធ (ប្រពន្ធខ្ទេចសាច់ ប្ដីបែកក្បាលហូរឈាមពេញផ្លូវ)។

បើតាមសមត្ថកិច្ច ជនរងគ្រោះជាប្ដី មានឈ្មោះ គាង វិផល អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣២ ផ្លូវ៨៧ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួចរាល់ ចំណែករថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកដើម្បីដោះស្រាយពេលក្រោយ៕

photo_2016-05-30_06-28-18

photo_2016-05-30_06-28-22

photo_2016-05-30_06-28-25

មតិយោបល់