ព័ត៌មានជាតិ

ពុទ្ធោស្លាប់ទៀតហើយ! ប៉ើងជាច្រើនម៉ែត្រ ដាច់សក់ចេញពីក្បាល ខ្ទេចខ្លួនស្លាប់យ៉ាងរន្ធត់!…

កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង បានបើកបុកជាមួយនឹងម៉ូតូសេ១២៥ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ ស្លាប់យ៉ាងរន្ធត់បំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី យប់ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ២០ និង២១ ស្ថិតក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ឆាត និស័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិស្ដៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២ឈ្មោះ លី ដុជាតិ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ស្វាយរៀង 1J-3252 ឌុបគ្នាទិសដៅភ្នំពេញអ្នកលឿង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់បុកគ្នាជាមួយរថយន្ដមួយគ្រឿងប្រភេទកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-7592 ទិសដៅអ្នកលឿងភ្នំពេញ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបររថយន្ដរត់គេចខ្លួនបាត់៕

មតិយោបល់