ព័ត៌មានកីឡា

Barca មិនបន្ធូរដៃ ដល់ក្រុម Chapecoense ឡើយ(វីដេអូ)

ក្រុម Barcelona ដូចជាមិនអាណិតអាសូរ ដល់ក្រុម Chapeciense ដែលបានធ្លាក់យន្តហោះ ស្លាប់កីឡាករអស់ជាច្រើន នាពេលកន្លងមកនេះឡើយ ដោយបានយកឈ្នះយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០។

ថ្វីបើនេះគឺជាការប្រកួតមិត្តភាព រវាងក្រុមយក្សអេស្ប៉ាញ Barcelona និងក្រុមប្រេស៊ីល Chapeciense មែន តែក្រុម Barcelona បង្ហាញនូវទម្រង់លេងយ៉ាងល្អ ក្នុងទឹកដីរបស់ពួកគេ។ ក្រោមក្រសែភ្នែក អ្នកទស្សនាយ៉ាងច្រើនលើសលប់ ក្រុម Barcelona អាចរកគ្រាប់បាល់បញ្ចូលទី គូប្រកួតរហូតដល់ទៅ ៥-០ ដែលចង់បង្ហាញឲ្យឃើញថា មិនមាន Neymar ក្រុមយក្សអេស្ប៉ាញ មួយនេះ នៅតែខ្លាំងដដែល។ ៥គ្រាប់របស់ក្រុម Barcelona រកបានដោយកីឡាករ Gerard Deulofeu តាំងពីនាទីទី ៦, Sergio Busquets នៅនាទីទី ១១, Lionel Messi នាទីទី ២៨, Luis Suarez នាទីទី ៥៥ និងកីឡាករ Denis Suarez នៅនាទីទី ៧៤ ។

ការប្រកួតនេះដែរ ក៍ជាការរំលឹកទៅដល់មនុស្សដែលបានស្លាប់ ក្នុងការធ្លាក់យន្តហោះ កាលពីពេលកន្លងមកដែរ ខណៈក្រុម Chapeciense គឺជាក្រុមដែលបានរងគ្រោះ ក្នុងហេតុការណ៍នេះ។ ដូច្នេះហើយ ក្រុម Barcelona បានទទួលក្រុម Chapeciense យ៉ាងចាស់ដៃ ក្នុងដីខ្លួនឯង ៥-០។

ខាងក្រោមនេះគឺជាវីដេអីហាយឡាយការប្រកួតរវាងក្រុម Barcelona និងក្រុម Chapeciense ៖

https://www.youtube.com/watch?v=XxNxIxNBbNE

មតិយោបល់