Bangkok ពេលរាត្រីបាងកកពោរពេញទៅដោយភ្លើងភ្លឺចិញ្ចាចដោយតាមដងវិថីមានលក់អាហារសាន់វិច ភេសជ្ជៈគ្រប់ប្រភេទ ព្រមទាំងមានមនុស្សអ៊ូអរមកពីគ្រប់ទិសទី។
Reykjavik ក្នុងតំបន់នេះពោរពេញទៅដោយជាតិសុរា ដែលគេហៅថា Runtur វាពិតជាពេញ និយមណាស់សម្រាប់ក្រុមយុវជនក្មេងៗ ដែលផឹកស៊ីពីកន្លែងមួយទៅកន្លែងមួយទៀត ពេញមួយរាត្រីដោយក្តីសប្បាយរីករាយ។
Marrakech ជាកន្លែងក្រុមមូស្លីមដែលចូលចិត្តជាតិអាល់កុល និង កន្លែងផឹកស៊ីក្នុងតំបន់បើកបម្រើ ទល់ភ្លឺជាមួយអ្នករាំរែកដ៏គូរឲ្យចាប់អារម្មណ៍។
New York ទីក្រុងនេះជាកន្លែងដែលមានអ្វីគ្រប់យ៉ាង និងគ្រប់ពេលវេលាដែលអស្ចារ្យឥតខ្វះ។
Ibiza ឆ្នេរខ្សាច់ ការប្រារព្ធពិធីផ្សេងៗ និង យុវជនតែងតែមកជួបជុំគ្នាទីកន្លែងនេះ តាំងពី យប់រហូតដល់ព្រឹកព្រលឹម។
Tel Aviv ពេលរាត្រីជាកន្លែងប្រមូលផ្តុំមនុស្សគ្រប់ជាតិសាសន៍ និងរៀបចំពិធីជប់លៀងដោយ មានសំបុត្រចូលរួមក្នុងក្លឹបយ៉ាងល្អប្រណិត។
Berlin វាប្រហែលជាទីក្រុងតែមួយគតនៅអឺរ៉ុប ដែលអ្នកមានសម្លៀកបំពាក់មិនស្អាត មិនអនុញ្ញាតឲ្យចូល។ ទីក្រុងប៊ែកឡាំង ពោរពេញដោយស្រាក្រឡុកមានតម្លៃថ្លៃ តន្ត្រីពិរោះ និង មានក្លឹបបើកទល់ភ្លឺ។
Saint Tropez ជាភូមិនេសាទដ៏ស្ងប់ស្ងាត់មួយ និងជាកន្លែងសម្រាកលំហែរកាយរបស់ពួកអភិជន និងសព្វថ្ងៃវាក្លាយជារមណីយដ្ឋានពាណិជ្ជកម្មមួយ។
Rio De Janeiro ទីនេះមានក្លឹប ព្រមទាំងភោជនីយដ្ឋានដ៏ពេញនិយមជាងគេក្នុងពិភពលោក ជាពិសេស មានស្រីស្អាតៗច្រើន។
Buenos Aires ភោជនីយដ្ឋានបម្រើសេវាកម្មគ្រប់បែបយ៉ាងទល់ម៉ោង១ទាបភ្លឺ ប៉ុន្តែការចាប់ផ្តើមពិធី ជប់លៀងតែងតែធ្វើឡើងបន្ទាប់ពីម៉ោងនេះ។
London ជាទីកន្លែងយ៉ាងល្អប្រណិតជាងគេក្នុងការជួបជុំគ្នា សម្រាប់អ្នកមានលុយច្រើន ព្រោះ វាជាកន្លែងដែលថ្លៃជាងគេ។
Las Vegas ជាកន្លែងមួយដែលអ្នកអាចបាត់បង់លុយកាក់ជាច្រើននៅតាមកាស៊ីណូ ហើយ ប្រហែលជាចេញមកវិញយ៉ាងលឿនដោយនិយាយពាក្យ២ម៉ាត់យ៉ាងខ្លីថា Good Bye។
Los Angelesជាកន្លែងពោរពេញដោយភាពលយឆាយនិងការជួបជុំជាមួយតារាជាច្រើន។
Hvar តាមផ្លូវតូចៗមានភោជនីយដ្ឋានជាច្រើន ជាពិសេសសម្រាប់គូស្នេហ៍ទទួលទាន អាហារពេល ល្ងាចយ៉ាងស្ងប់ស្ងាត់ជាមួយបរិយាកាសដ៏ល្អ៕
ប្រែសម្រួលអត្ថបទដោយ៖សុធន់
ព័ត៌មានជាតិ
មតិយោបល់