ព័ត៌មានជាតិ

ឃើញគេស្អាតជិះកង់កាត់មុខផ្ទះ ទ្រាំមិនបានក៏..!!

បាត់ដំបងៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើស្រ្តីម្នាក់បានសម្រេច។ ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៧ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៧ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ បាត់ដំបង។

ជនសង្ស័យឈ្មោះ ទៀវ ប៊ុនរឿន ហៅឡុញ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះឈ្មោះ រ.ស.រ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅក្រុមទី៧ ភូមិ ឃុំជាមួយគ្នា។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះកង់ដឹកបន្លែទៅលក់នៅនឹងភូមិឃុំខាងលើ ពេលមកតាមផ្លូវមកដល់ផ្ទះជនសង្ស័យ ស្រាប់តែជនសង្ស័យបានកាក់ហៅជនរងគ្រោះ ចាប់រំលោភសេពសន្ថវៈតែម្ដងបានសម្រេច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់