កំពង់ចាមៈ យោងតាមផេកផ្លូវការរបស់អគ្គនាយដ្ឋានកាំកុងត្រូល បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះថា សាខាកាំកុងត្រូលខេត្តកំពង់ចាមបានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានចុះធ្វើការត្រួតពិនិត្យចំណីអាហារ ផ្លែឈើចំនួន ៤៣ គំរូនៅផ្សារធំថ្មីកំពង់ចាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផល សមត្ថកិច្ចជំនាញបានធ្វើការរកឃើញថា មានសារធាតុគីមីហាមឃាត់លើគំរូចំនួន២ គឺផ្កាគូឆាយ ៥គីឡូក្រាម និងបង្គាស្រស់ ៥គីឡូក្រាម ទន្ទឹមនឹងនោះមន្ត្រីយើងបានធ្វើការដកហូត និងណែនាំដល់អ្នកលក់ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ៕
មតិយោបល់