ព័ត៌មានអន្តរជាតិ

រអិលដីបាក់នៅចិន សម្លាប់មនុស្សចំនួន ៦នាក់

ចិនៈ អាជ្ញាធរក្នុងស្រុក នៅថ្ងៃចន្ទនេះ បាននិយាយថា ហេតុការណ៍រអិលដីបាក់នៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានសម្លាប់មនុស្សចំនួន ៦នាក់។ នេះបើយោតាមរយៈ​ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

ការរអិលបាក់ដីដោយភ្លៀងធ្លាក់នេះ បានបំផ្លាញផ្ទះចំនួនបីខ្នង ក្នុងភូមិមួយនៅជាយក្រុង Jiande ព្រមទាំងបានកប់អ្នកស្រុកចំនួន ៦នាក់ទៅក្នុងដីទៀតផង។

ក្រុមអ្នកជួយសង្គ្រោះ បានទាញសាកសពចំនួនបីចេញពីកម្ទេចកម្ទី កាលពីរសៀលថ្ងៃអាទិត្យ និងសាកសពបីទៀត ត្រូវបានរកឃើញនៅព្រឹកថ្ងៃចន្ទនេះ ហើយបើតាមរដ្ឋាភិបាលទីក្រុង បានឲ្យដឹងថា សាកសពទាំងអស់នេះ នៅមិនកំណត់អត្តសញ្ញាបាននៅទ្បើយទេ៕

U470P886T1D212509F12DT20160530152452

មតិយោបល់