ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូឈប់មុខហាងលក់ទំនិញ២៥០០៛ ទិញកូនជ្រូកដាក់ប្រាក់សន្សំ ត្រូវជនសង្ស័យលួចយកម៉ូតូទៅបាត់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង ឈប់នៅមុខហាងលក់ទំនិញ ២៥០០៛ ចូលទៅទិញកូនជ្រូកដាក់ប្រាក់សន្សំទុកឲ្យប្អូន ជាកាដូក្នុងថ្ងៃខួបកំណើត ត្រូវជនសង្ស័យធ្វើសកម្មភាព លួចយកម៉ូតូទៅបាត់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IX-1152 ជិះទៅឈប់នៅមុខហាងលក់ទំនិញ២៥០០៛ ដោយបានចាក់សោកទុក និងមានសន្តិសុខហាងអង្គុយយាមផងដែរ បន្ទាប់មកជនរងគ្រោះ បានចូលទៅទិញកូនជ្រូកដាក់ប្រាក់សន្សំមួយ ធ្វើជាកាដូក្នុងថ្ងៃខួបកំណើតប្អូន ក្រោយមកជនរងគ្រោះបានចេញមកវិញ ស្រាប់តែមិនឃើញម៉ូតូ ក៏បានសួរទៅសន្តិសុខ សន្តិសុខឆ្លើយថា មិនដឹង បន្ទាប់មកម្ចាស់ហាងបានឲ្យបុគ្គលិកបិទហាងតែម្តង ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកអន្តរាគមន៍ នាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីងាយស្រួលដល់ កម្លាំងសមត្ថកិច្ចស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់