យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យ ទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ មឹក) ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារដែលដាក់តាំងលក់ នៅផ្សារទំនប់រលក។
ជាលទ្ធផលការធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ តែយើងបានរកឃើញ និងដកហូតផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ជាង៣១kgs ដែលមានដូចខាងក្រោមៈ
-ទឹកក្រូច BIC ចំនួន ៥២ដបតូចស្មើរ១៣kgs
-ទឹកត្រចៀកកាំកំប៉ុង៤២កំប៉ុងស្មើរ១០ kgs
-ទឹកត្រីម៉ាក CHING SHU ចំនួន១៦ដបស្មើរ៨kgs៕
មតិយោបល់