ស្វាយរៀងៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីឃាត់ខ្លួនជនសង្ស័យ ដែលតាំងខ្លួនជាមន្ត្រីប៉ូលិសពាក់ឯកសណ្ឋានក្លែងក្លាយ ដើម្បីបោកស្រីៗ យកខ្លួនប្រាណ និងម៉ូតូ នៅវេលាម៉ោង ៤ និង២០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជាក់ស្ដែងមាននារីរងគ្រោះម្នាក់ ត្រូវបានចាញ់កល់ជនសង្ស័យខាងលើ បង់ទាំងប្រាណ អស់ទាំងម៉ូតូ កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ណាក់ ភារៈ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕


មតិយោបល់