ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងជប៉ុន ព្រមានវាយបកដ៏ខ្លាំងក្លាទៅលើកូរ៉េខាងជើង បើហ៊ានវាយប្រហារមូលដ្ឋានយោធាអាមេរិក

បរទេស: កូរ៉េខាងត្បូង និងជប៉ុន បានអះអាងសារជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារមីស៊ីលផ្លោងអន្តរទ្វីប ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសអាន់ឌឺសិនរបស់អាមេរិក នៅលើកោះហ្គាម ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការកងទ័ពរួមរបស់កូរ៉េខាងត្បូង បានប្រាប់បណ្ដាញសារព័ត៌មានថា «ប្រសិនបើកូរ៉េខាងជើង ហ៊ានវាយប្រហារនៅកោះហ្គាម នោះនឹងត្រូវទទួលការវាយបកទៅវិញដ៏ខ្លាំងក្លា ពីសំណាក់យោធាកូរ៉េខាងត្បូង។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Itsunori Onodera ក៏បាននិយាយដែរថា រដ្ឋាភិបាលក្រុងតូក្យូ នឹងប្រើប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលសំដៅទៅកាន់កោះហ្គាម ប្រសិនបើមីស៊ីលទាំងនោះ ឆ្លងកាត់ដែនដីជប៉ុន ដែលវិធានការនេះ គឺធ្វើទ្បើងដើម្បីរក្សា និងការពារសន្តិសុខរបស់ប្រទេសខ្លួនផងដែរ។

សួមជំរាបថា កាលពីខែមីនាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិរូបនេះ ធ្លាប់បានននិយាយថា « ប្រសិនបើមាន យន្តហោះទម្លាក់គ្រាប់បែក ឬនាវាចម្បាំងណាមួយ វាយប្រហារយើង នោះយើងនឹងបាញ់តបវិញ» ដោយលោក បានបន្ថែមថា «អនុភាពវាយប្រហារគ្រាប់មីស៊ីល នៅប្រទេសយើង គឺមិនខុសគ្នាប៉ុន្មានទេពីសត្រូវនោះ»៕

មតិយោបល់