ភ្នំពេញ: កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅផ្ទះល្វែងផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងអាជ្ញាធរណ្ឌពោធិសែនជ័យ និងកម្លាំងអាជ្ញាធរសង្កាត់ចោមចៅ៣ ចុះទៅបង្ក្រាបឃាត់ខ្លួន ដកហូតបានសម្ភារៈ មួយចំនួន យុវជនប្រុសស្រី ១៩នាក់ ជាអ្នកញៀនល្បែងហ្គេមអនឡាញ។
តាមប្រភពពីអាជ្ញាធរបានឲ្យដឹងថា កម្លាំងប្រតិបត្តិការ ដឹកនាំដោយអភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមសហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចោមចៅ៣ ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធឺណេត ។ ហើយទីតាំងខាងលើ ប្រមូលផ្តុំដោយក្រុមយុវជន យុវនារី ចូលលេង ភ្លេចផ្ទះសម្បែង វក់ងុបនឹងល្បែងស៊ីសង ក្រោយពីមានការរាយការណ៍ពី ប្រជាពលរដ្ឋ មាតាបិតាសិស្ស ទើបនៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ បង្ក្រាបជាក់ស្តែង ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់ និងដកហូតកុំព្យូទ័រ និងម៉ូតូជាច្រើនគ្រឿង ។
ក្រោយពីបង្ក្រាបទីតាំងបនល្បែងស៊ីសងអនឡាញ មនុស្សទាំង១៩នាក់ សម្ភារៈពាក់ព័ន្ធ អាជ្ញាធរ នាំយកទៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការអប់រំ ធ្វើកិច្ចសន្យា មុននឹងអនុញាតិឲ្យត្រឡប់វិលវិញ រីឯផ្ទះបនល្បែងខាងលើនេះត្រូវបានអាជ្ញាធរបិទទ្វារចាក់សោ រង់ចាំសម្រេចប្រគល់ឲ្យម្ចាស់ទីតាំងខាងលើវិញ៕
មតិយោបល់