ឥណ្ឌា: យោងតាមការចេញផ្សាយនៅថ្ងៃទី៣១ ឧសភានេះ បានស្រង់សម្តីរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា យ៉ាងហោចណាស់ មានកងទ័ពឥណ្ឌាចំនួន១៧នាក់បានស្លាប់ និង១៩នាក់ទៀតរងរបួសនៅក្នុងអគ្គិភ័យផ្ទុះឃ្លាំងរំសេវដាក់គ្រប់របស់យោធាមួយកន្លែង នៅភាគខាងលិចរដ្ឋ Maharashtra ប្រទេសឥណ្ឌា។
អគ្គិភ័យនេះបានផ្ទុះឡើងនៅម៉ោងប្រហែល ១ព្រឹក នៅឯ Central Ammunition Depot ដែលជាឃ្លាំងរំសេវធំបំផុតរបស់ឥណ្ឌា នៅក្នុងរដ្ឋ Pulgaon បន្ទាប់ពីមានការផ្ទុះនោះ បន្ទាប់មកបានរីករាលដាលយ៉ាងឆាប់រហ័ស។
សាកសពឆេះខ្លោច១៧នាក់ ខាងលើនេះ ត្រូវបានរកឃើញហើយមកទល់ពេលនេះ។ អ្នកស្លាប់រួមបញ្ចូលពីរនាក់ជាមន្រ្តីកងទ័ពជាន់ខ្ពស់ផងដែរ។
ចំនួនមនុស្សស្លាប់បានកើនឡើងច្រើន ស្របពេលដែលស្ថានភាពអ្នករងរបួសដែលកំពុងស្រួលខ្លួនឡើងវិញនោះ ត្រូវបានគេនិយាយថា នឹងមានសភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។
បណ្តាញទូរទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពភ្លើងឆាបឆេះខ្លាំង និងបានរាយការណ៍ថា មនុស្សប្រមាណជា ១០០០នាក់ រស់នៅភូមិមួយក្បែរនោះ ត្រូវបានជម្លៀសចេញផងដែរ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។ មន្ត្រីប៉ូលិសបាននិយាយថា មូលហេតុនៃការឆេះនេះមិនត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែការស៊ើបអង្កេតសំខាន់មួយ ត្រូវបានគេបញ្ជាចូលទៅក្នុងឧបទ្ទវហេតុខាងលើនេះ៕
មតិយោបល់