ខ្សែបម្រើប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមស្តេចស Real Madrid កីឡាករ Isco បានបន្តកុងត្រា៤ឆ្នាំ បន្តទៀត បន្ទាប់ពីកុងត្រា កីឡាករឆ្នើមរូបនេះ នៅសល់មិនដល់ ១២ខែទៀតឡើយ ជាមួយក្រុម Real Madrid ។
តាមរយៈ ការបន្តកុងត្រាថ្មីនេះដែរ បានធ្វើឲ្យ Isco កើនឡើងនូវ Release Clause របស់គេរហូតដល់ទៅ ៧០០លានអឺរ៉ូ ដែលជាចំនួនខ្ពស់មួយ សម្រាប់ខ្សែបម្រើរូបនេះ។ Release Clause ដ៍ខ្ពស់នេះ ពិតជាធ្វើឲ្យក្រុម Arsenal, Manchester United និងក្រុមយក្ស Barcelona មានការពិបាកក្នុងការទិញផ្តាច់កុងត្រា ខ្សែបម្រើអេស្ប៉ាញរូបនេះណាស់ ខណៈដែលក្លិបទាំង ៣ខាងលើនេះ សុទ្ធសឹង ចង់បាន Isco ដូចៗគ្នា។
គួរបញ្ជាក់ផងដែរថា Release Clause របស់ Isco នាពេលនេះ គឺមានចំនួនខ្ពស់ជាង កំពូលខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Barcelona កីឡាករ Lionel Messi ដែលមានតម្លៃត្រឹម ៣០០លានអឺរ៉ូប៉ុណ្ណោះ។ តាមរយៈ Release Clause នេះដែរ Isco បានឡើងមកឈរចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី Cristiano Ronaldo និង Karim Benzema ដែលមានតម្លៃ Release Clause រហូតដល់ទៅ ១០០០លានអឺរ៉ូ។ ចំណែក Gareth Bele និង James Rodriguez មានតម្លៃ Release Clause ចំនួន ៥០០លានអឺរ៉ូ។
ដូច្នេះហើយ ប្រសិនបើក្លុបណាចង់បាន Isco ក្នុងពេលនេះ ក្លិបនោះ ត្រូវតែចំណាយទឹកប្រាក់ ៧០០លានអឺរ៉ូ ទើបអាចផ្តាច់កុងត្រា Release Clause របស់ ខ្សែបម្រើអេស្ប៉ាញឆ្នើម Isco ពីក្រុម Real Madrid បាន។
មតិយោបល់