ព័ត៌មានជាតិ

មុនដំបូងបាត់មាត់បាត់កទំនងធ្ងន់ដែរ តែមួយសន្ទុះក្រោយមកថាមិនអីវិញ

ភ្នំពេញៈ យុវជនម្នាក់បាត់មាត់បាត់កទំនងជាធ្ងន់ធ្ងរ តែមួយសន្ទុះក្រោយមកនិយាយថាមិនអីទេ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងថយន្តម៉ាកហាយឡែនឌ័រនិងម៉ូតូឌ្រីមប៊ិច បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មិនមានអ្នកបញ្ជាក់ថារថយន្តនិងម៉ូតូបើកលឿនឬយឺតនោះទេតែទិដ្ឋភាពនៅកន្លែងកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AM-9937 រងការខូចខាតបែកស្តុបមុខផ្នែកខាងស្តាំ និងកំពិតកាងខាងមុខយ៉ាងដំណំផងដែរ។
ចំណែកម៉ូតូឌ្រីមប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1E -6264 រងខូចខាតយ៉ាងដំណំផ្នែកខាងមុខហើយអ្នកជិះបាត់មាត់បាត់កមួយសន្ទុះធំដែលមើលទៅហាក់ធ្ងន់ធ្ងរតែមួយសន្ទុះក្រោយមកគាត់ គាត់និយាយថាមិនអីទេហើយភាគីទាំសងខាងនិយាយបញ្ចប់រឿងនៅនិងកន្លែងដោយគ្មានខាងណាសងខាងណានោះទេ។

សមត្ថកិច្ចម្នាក់ឲ្យដឹងថា រថយន្តខាងលើបើកតាមផ្លូវ១៣៨ទិសដៅពីកើតទៅលិច ចំណែកម៉ូតូបើកតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានបុកគ្នាតែម្តង។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបានរំខានដល់សមត្ថកិច្ចជំនាញនោះទេ៕

https://youtu.be/oMxo19UD8Xw

មតិយោបល់