កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដើមទ្រូងរបស់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Xiao Yang វ័យ១៩ឆ្នាំ នៅស្រុក Cangnan ខេត្ត Zhejiang ប្រទេសចិន ដោយសារតែដើមទ្រូងផ្នែកខាងស្តាំរបស់គាត់រីកធំដូចជាមនុស្សស្រីដែលទើបនឹងពេញវ័យ។
នៅដើមខែកក្តដា ឆ្នាំ ២០១៧នេះ ដើមទ្រូងរបស់ Xiao ម្ខាងបានរីកធំខុសពីធម្មតា ចំណែកឯកម្ខាងទៀតមានលក្ខណៈជាបុរសដដែល។
លោកវេជ្ជបណ្ឌិត Pan បានមានប្រសាសន៍ថា ក្មេងប្រុសរូបនេះកើតជំងឺ gynecomastia ដោយសារតែអតុល្យភាពអ័រម៉ូននៅក្នុងរាងកាយ។ ស្ថានភាពនេះកើតឡើងក៏ព្រោះតែអ្នកជំងឺ ចូលចិត្តទទួលទានអាហារចម្អិនលឿន(fast foods) ដែលមានផ្ទុកសារធាតុគីមីផ្លាស់ប្តូរភេទច្រើនពេក។
ជារៀងរាល់ឆ្នាំ លោកវេជ្ជបណ្ឌិត Pan បានទទួលអ្នកជំងឺវ័យទំទង់ជាង ១០០នាក់ ដែលកើតជំងឺ gynecomastia នេះ ។
លោកវេជ្ជបណ្ឌិត បានណែនាំថា ប្រុសៗត្រូវតែកំណត់ការទទួលទានអាហារដែលចម្អិនលឿន (fast foods) ដូចជា សាច់មាន់បំពង ប្រភេទអាហារចៀន ឬទឹកដោះគោធ្វើពីសណ្តែក ព្រោះវាអាចធ្វើឲ្យអតុល្យភាពអ័រម៉ូននៅក្នុងខ្លួន ហើយបង្កទៅជាជំងឺដូចក្មេងប្រុសម្នាក់នេះ៕
ប្រភពៈ Dailymail
មតិយោបល់