ព័ត៌មានកីឡា

ម៉ោង ៤ទាបភ្លឺនេះ តើ Barcelona អាចវាយបកយកឈ្នះ Real Madrid វិញបានទេ?

នៅទាបភ្លឺយប់នេះ ក្រុម Real Madrid នឹងបើកកីឡារដ្ឋានរបស់ខ្លួន Santiago Bernabeu ដើម្បីទទួលក្រុម Barcelona ក្ុងជំនួប Spanish Super Cup ជើងទី២ ។

Barcelona កំពុងតែត្រៀមលក្ខណ: ក្នុងការទៅកាន់ Bernabeu ដើម្បីសងសឹកក្រុម សត្រូវសតវត្សរ៍ Real Madrid នាយប់នេះ។ គួរបញ្ជាក់ផងដែរថា កាលពីប្រកួតជើងទៅ១ នៅទឹកដីក្រុម Barcelona ក្រុម Real Madrid បានយកឈ្នះ ក្នុងលទ្ធផល ៣-១ ខណ:ការប្រកួតលើកនេះ Real Madrid ហាក់មានទំនុកចិត្តខ្ពស់ ក្នុងការប្រកួតនេះច្រើនជាង Barcelona ។ យ៉ាងវិញ ក្រុមដែលពោរពេញដោយ មហិច្ចតា Barcelona ក៍មិនញញើត នឹងការប្រកួតនេះដែរ ព្រោះថា មិនមាន Neymar តែក្រុម យក្សអេស្ប៉ាញមួយនេះ ដាក់កីឡាករពេញជើងតែម្តង។ ចំណែក Real Madrid វិញ អវត្តមានតែ Ronaldo ប៉ុណ្ណោះ ដោយសារការពិន័យ ក្រៅពីនេះ កីឡាករក៍ពេញជើងល្អដែរ ស្របពេលដែល Luka Modric អាចចូលលេងវិញបាន។

យ៉ាងណាក៍ដោយ Real Madrid មិនបណ្តោយឲ្យការប្រកួតនេះចាញ់ដែរ ព្រោះថា វាជាការប្រកួត ក្នុងទឹកដីខ្លួនឯង តម្រូវឲ្យ ក្រុមជើងឯក Champion League និង Laliga រដូវកាលមុន មួយនេះ នឹងបង្ហាញឲ្យអ្នកគាំទ្រ ឃើញថា រដូវកាលនេះ Real នៅតែខ្លាំងដដែល។ Barcelona វិញ នឹងវាយលុកឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះឲ្យបានច្រើនគ្រាប់ ទៅតាមលទ្ធភាពរបស់គេ ព្រោះថា ២គ្រាប់ក្នុងដៃ របស់ Real Madrid គឺជាការគំរាមដល់ការឈ្នះពានបើករដូវកាលរបស់ Barcelona ខ្លាំងណាស់។

ដូច្នេះហើយ រង់ចាំមើលថា ក្រុម Real Madrid និង Barcelona អ្នកណានឹងក្លាយជាជើងឯក Spanish Super Cup នៅឆ្នាំនេះ ស្របពេលដែល Real Madrid មានភាគរយខ្ពស់ជាង ក្នុងការឈ្នះពានមួយនេះ។ តោះទស្សទាយ លទ្ធផលទាំងអស់គ្នា៖

មតិយោបល់