ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចសណ្ឋាគារសន្ដិភាព ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ: នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩ និង១៥នាទីព្រឹក កម្លាំងមន្ទីរយុត្តិធម៌ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចសណ្ឋាគារសន្ដិភាព ស្ថិតក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ ឈ្មោះ អ៊ុក ស្រីម៉ៃ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបច្ចុប្បន្នផ្ទះជួល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ កែវ ចាន់ណាំង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ មុខរបរ មិនពិតប្រាកដ។

ក្នុងនោះដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស ម៉ាទឹកកក២កញ្ចប់តូច, កញ្ចប់បារីខេមបូ (Cambo)១, ទូរសព្ទ១គ្រឿង, ដែកកេះ៣, ក្រដាសអាលុយមីញ៉ូម ៣បន្ទះតូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ៕

មតិយោបល់