ប៉ៃលិនៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់គាំងបេះដូងស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមុខកាស៊ីណូហ្គោន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ សេង ចេង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
យោងតាមការធ្វើកោលស្យវិច្ច័យរបស់គ្រូពេទ្យ បានឲ្យដឹងជនរងគ្រោះនៅពេលរថយន្តដឹកមកដល់មន្ទីរពេទ្យបានគាំងស្លាប់៕
បច្ចុប្បន្ន សាកសពបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រង់ចាំគ្រួសារសពមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់