តួលេខនៃការលក់ស្មាតហ្វូននៅជុំវិញពិភពលោក នឹងមានចំនួនកើនឡើងដល់ ១,៥ពាន់លានគ្រឿងនៅក្នុងឆ្នាំ ២០១៧ នេះបើយោងតាមទិន្នន័យរបស់ Canalys។
Canalys បាននិយាយថា ក្នុងចំណោមស្មាតហ្វូនទាំង ១,៥ពាន់លានគ្រឿងនេះ មានស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ចំនួន ១ពាន់លានគ្រឿង ស្មើនឹង ៦៧ភាគរយនៃចំនួនសរុប។
កាលពីឆ្នាំ ២០១២ ស្មាតហ្វូនដែលប្រើ Android លក់បានចំនួន ៤៧០លានគ្រឿង ហើយប្រភពខាងលើបានជឿជាក់ថា ចំនួននេះនឹងកើនឡើងទ្វេដង នៅក្នុងឆ្នាំ ២០១៧។
តាមការវិភាគរបស់ Canalys បានឲ្យដឹងថា តួលេខនៃការលក់ស្មាតហ្វូនរបស់ Apple នឹងកើនឡើងវិញនៅត្រីមាសក្រោយ ស្របពេលដែល Apple ប្រកាសបង្ហាញប្រព័ន្ធដំណើរការថ្មី នៅសប្ដាហ៍ក្រោយ។
Canalys ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០១៧ ទីផ្សារស្មាតហ្វូន ដែលប្រើ Windows Phone នឹងកើនឡើងដល់ ១២,៧ភាគរយ ដែលកាលពីឆ្នាំ ២០១២ មានត្រឹមតែ ២,៤ភាគរយ៕
ព័ត៌មានជាតិ
មតិយោបល់