ព័ត៌មានជាតិ

ដើរប្រាប់បងស្រីនិងមីងឲ្យជួយមើលថែកូន រួចចងកសម្លាប់ខ្លួនឯង!

កណ្តាល: បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនមិនដឹងពីមូលហេតុ បន្ទាប់ពីដើរប្រាប់បងស្រី និងមីង ឲ្យជួយមើលថែកូនរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧
នៅចំណុចនៅលើផ្ទះជនរងគ្រោះ ភូមិព្រែកលិច សង្កាត់​ព្រែក ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​។

ជនរងគ្រោះឈ្មោះ ខេន ខុន ភេទ​ប្រុស​ អាយុ​៣៦ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែកហូរលិច សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​។

នគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា តាមការសាកសួបំភ្លឺពីបងប្រុសបង្កើតជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរប្រាប់បងស្រី និងមីងឲ្យជួយមើលថែកូនផង លុះមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក៏ឃើញជនរងគ្រោះចងក ដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្តកិច្ចតែម្តង។

ការសន្និដ្ឋាន: តាមការពិនិត្យរបស់ផ្នែកជំនាញបចេ្ចកទេសក្រុងតាខ្មៅ បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយមិនបានពាក់ពន័្ធបទល្មើសព្រហ្មទណ្ឌឡើយ។ ការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យបងប្រុសជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់