ព័ត៌មានជាតិ

ចេញពីផឹកស៊ី ជិះម៉ូតូដូចហោះទៅបុកគូថរថយន្តដឹកដីឈប់ស្ងៀម ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែលពួកគេជិះម៉ូតូម៉ាកគ្លីក ពណ៌ស មួយគ្រឿងឌុបគ្នាទៅបុកគូថ រថយន្តដឹកដី ដែលកំពុងឈប់ស្ងៀម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ មុខផ្សារអូរអំបិល ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ បានឲ្យភ្នាក់ងារយកពត៌មានយើងដឹងថា អ្នកស្លាប់គឺជាអ្នកឌុប មានឈ្មោះ ឡុង មានអាយុប្រមាណជិត៣០ឆ្នាំរស់នៅក្នុងក្រុងសិរីសោភ័ណ។ ចំណែកអ្នករងរបួសធ្ងន់ និងទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ហើយករណីនេះដែរត្រូវបានសមត្ថកិច្ច អះអាងថា ផ្តើមចេញពីការខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាពស្រវឹងនៃយុវជនដែលជិះម៉ូតូ ពិសេសនោះគឺមិនពាក់មួកសុវត្ថិភាព។ ហើយបច្ចុប្បន្នចំពោះម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់