បន្ទាប់ពីអះអាងខ្លួនឯងថាជា Apple អាស៊ីមក ក្រុមហ៊ុន Xiaomi ហាក់ដូចជាជោគជ័យខ្លាំងនៅលើទីផ្សារស្មាតហ្វូនប្រទេសចិន ដោយថ្មីៗនេះ Xiaomi បានលក់ស្មាតហ្វូនម៉ូដែលថ្មី HongMi បានចំនួន ១០ម៉ឺនគ្រឿងត្រឹមរយៈពេលតែ ២នាទី។
យោងតាមសារព័ត៌មានចិន Weibo ដែលបានចុះផ្សាយកាលពីថ្មីៗនេះថា ស្មាតហ្វូនម៉ូដែល HongMi លក់បាន ១០ម៉ឺនគ្រឿងត្រឹមរយៈពេល ២នាទី និង៥វីនាទី ដែលបានធ្វើឲ្យ Xiaomi រីកមុខរីកមាត់យ៉ាងខ្លាំង រហូតដល់ដាក់សើចបិទមាត់មិនជិត។
ស្មាតហ្វូន HongMi មានអេក្រង់ទំហំ ៤.៧អ៊ីង មាន RAM ទំហំ 4GB មានកាមេរ៉ាទំហំ ៨មេហ្គាភិចសែល ព្រមទាំងប្រើប្រាស់ប្រព័ន្ធដំណើរការ Android 4.2 Jelly Bean ដោយលក់ក្នុងតម្លៃ ១៣១ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានទាក់ទាញបុគ្គលិកជាន់ខ្ពស់របស់ Google មករូប ដែលជាហេតុធ្វើឲ្យ Google មិនសូវសប្បាយចិត្តជាមួយនឹង Xiaomin៕
មតិយោបល់