ព័ត៌មានជាតិ

មួយប៉ប្រិចភ្នែកសោះ! ក្មេង២នាក់បងប្អូនលេងទឹកមិនប្រយ័ត្នលង់ទឹកស្លាប់នៅអាងទឹកបារាយណ៍

ព្រៃវែងៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានក្មេង២នាក់បងប្អូនបានលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងប្រជាពលរដ្ឋនាំគ្នាចុះរាវរក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃត្រង់ទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអាងបារាយណ៍អណ្ដែត ក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ជាបងប្អូនបង្កើតនឹងគ្នា ទី១មានឈ្មោះ វី ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ និងទី២ឈ្មោះ វី ពិសាល ភេទស្រី អាយុ១៤ឆ្នាំ ដោយមានឪពុកឈ្មោះ វី ហ៊ា អាយុ៤៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ម៉ាប់ អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិពោចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងនោះដែរ បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ឲ្យដឹងថា ការស្លាប់របស់កុមារទាំង២នាក់ បងប្អូនគឺកើតឡើងខណៈដែលពួកគេបានចុះទៅលេងក្នុងអាងបារាយ៍ ពេលដែលទឹកកំពុងហូរកួចខ្លាំងក៏លង់ស្លាប់តែម្តង៕

មតិយោបល់