ភ្នំពេញៈ ហាងទទួលបញ្ចាំចំនួន៣កន្លែងនិងទីតាំងអាជីវកម្មទទួលបញ្ចាំម៉ូតូនិងកាតគ្រី មួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំកម្លាំងដោយលោក ឌី រត័្នខែមរុណ អភិបាលរងខណ្ឌមានជ័យបានចុះត្រួតពិនិត្យកាលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ទីតាំងទី២នៅទលមុខគ្នាស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទីតាំងបញ្ចាំទី១យីហោ ឈុន សុវណ្ណា ឈ្មោះគៀម ចាន់ថុល ភេទស្រីអាយុ៣៧ឆ្នាំ ។
ក្រោយពីត្រួតពិនិត្យទីតាំងទាំង២ខាងលើ សមត្ថកិច្ចបានរកឃើញនៅទីតាំងទី១មានឈ្មោះ ឈុន សុវណ្ណា រកឃើញម៉ូតូទទួលបញ្ចាំចំនួន២៣គ្រឿងមានឯកសារគ្រប់គ្រាន់ ត្រូវបានប្រគល់ឲ្យម្ចាស់ហាងខាងលើវិញនិងទីតាំងបញ្ចាំទី២ទល់មុខគ្នាមានម្ចាស់ឈ្មោះ គៀម ចាន់ថុល ភេទស្រី អាយុ៣៧ឆ្នាំ រកឃើញម៉ូតូ៩៦គ្រឿងមានឯកសារគ្រប់គ្រាន់ ប្រគល់ឲ្យម្ចាស់ហាងវិញដូចគ្នានិងទីតាំងទី៣ស្ថិតនៅក្នុងបុរី ម៉េង លី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ ដែលមានម្ចាស់ឈ្មោះ ឈឹម សុធី ភេទប្រុស អាយុ៣៩ឆ្នាំ រកឃើញម៉ូតូ១៦គ្រឿងមានឯកសារត្រឹមត្រូវនិងប្រគល់ឲ្យម្ចាស់ហាងវិញ៕
https://youtu.be/NjUCZxSB0Oo
មតិយោបល់