ព័ត៌មានអន្តរជាតិ

កំពូលស្រ្តីទាំង១០ ដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០១៦

(បរទេស)៖ តាមរយ:ការធ្វើតារាងចំណាត់ថ្នាក់ ដ៏ច្បាស់លាស់របស់ទស្សនាវដ្ដី Forbes បានបង្ហាញឲ្យថា កំពូលស្ដ្រីចំនួន១០រូប ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដ៏មានឥទ្ធិពលបំផុត ក្នុងឆ្នាំ២០១៦នេះ។

ដើម្បីជ្រាបច្បាស់ថា ជាស្ដ្រីជនជាតិណាខ្លះ សូមមើល និងអានខាងក្រោមទាំងអស់គ្នា៖

320x486

១. លោកស្រី Angela Merkel ជាអ្នកនយោបាយដ៏ល្បីល្បាញម្នាក់ ដែលត្រូវគេស្គាល់ថា ជាអធិការបតីនិងជាអតីតអ្នកវិទ្យាសាស្ត្រ ផ្នែកស្រាវជ្រាវនៃប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្ននេះ លោកស្រី Angela Merkel មានអាយុ ៦១ ឆ្នាំ។

320x486 (1)

២. លោកស្រី Hillary Clinton លោកស្រី Clinton ត្រូវបានចាត់តាំងជាបេក្ខជន សម្រាប់តំណែងប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ដែលលោកស្រីទទួលបានការគាំទ្រច្រើនជាងគេ ក្នុងការប្រកួតប្រជែង សម្រាប់បេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអារិក។ បច្ចុប្បន្ននេះ លោកស្រី Hillary Clinton មានអាយុ ៦៨ ឆ្នាំ។

320x486 (2)

៣. លោកស្រី Melinda Gates ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមស្រ្តីម្នាក់ ដ៏មានឥទ្ធិពលខ្លាំងលើពិភពលោក បច្ចុប្បន្ននេះ លោកស្រីមានអាយុ ៥១ ឆ្នាំ ហើយមានតួនាទីជាសហប្រធានមូលនិធិ Bill and Melinda Gates Foundation។

320x486 (3)

៤. លោកស្រី Janet Yellen លោកស្រី Janet Louise Yellen ជាសេដ្ឋវិទូម្នាក់ និងជាប្រធានគណ:គ្រប់គ្រងនៃ ធនាគារសហព័ន្ធអាមេរិកម្នាក់ ដែលបច្ចុប្បន្ននេះ លោកស្រីមានអាយុ ៦៩ ឆ្នាំ។

320x486 (4)

៥. លោកស្រី Mary Barra ជានាយកប្រតិបត្តិ និងជាប្រធាននៃ General Motors ជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ របស់អាមេរិក ដែលមានទីស្នាក់ការនៅរដ្ឋ Detroit និងរដ្ឋMichigan។ បច្ចុប្បន្នលោកស្រី Mary Barra មានអាយុ ៥៤ ឆ្នាំ។

320x486 (5)

៦. លោកស្រី Christine Lagarde ត្រូវបានគេស្គាល់ថា ជាមេធាវី និងសហជីពសម្រាប់ចលនានយោបាយនិយម ដែលបានក្លាយជា នាយកគ្រប់គ្រង នៃមូលនិធិរូបិយវត្ថុអន្តរជាតិចាប់តាំងពីថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០១១។ បច្ចុប្បន្នលោកស្រី Christine Lagarde មានអាយុ ៦០ ឆ្នាំ។

320x486 (6)

៧. លោកស្រី Dilma Rousseff លោកស្រី Rousseff វ័យ ៦៨ឆ្នាំ បច្ចុប្បន្នមានតួនាទីជាប្រធានាធីបតីរបស់ប្រទេសប្រេស៊ីល ហើយលោកស្រីត្រូវបានគេចាត់ទុកជាមនុស្ស ដ៏មានឥទ្ធិពលបំផុតផងដែរ។

320x486 (7)

៨. លោកស្រី Sheryl Sandberg ជានាយកប្រតិបត្តិបច្ចេកវិទ្យា និងអ្នកនិពន្ធអាមេរិក ព្រមទាំងជានាយកប្រតិបត្តិ នៃគេហទំព័រហ្វេសប៊ុកផងដែរ ហើយបច្ចុប្បន្នលោកស្រីមានអាយុ ៤៦ ឆ្នាំ។

320x486 (8)

៩. លោកស្រី Susan Wojcicki លោកស្រី Wojcicki វ័យ៤៧ឆ្នាំ បច្ចុប្បន្នមានតួនាទីជានាយកប្រតិបត្តិបច្ចេកវិទ្យា និងជានាយកប្រតិបត្តិនៃគេហទំព័រ YouTube។

320x486 (9)

១០. លោកស្រី Michelle Obama លោកស្រី Michelle Obama មានវ័យ៥២ឆ្នាំ ជាភរិយារបស់ប្រធានាធិបតីទី៤៤ របស់អាមេរិកគឺលោក បារ៉ាក់ អូបាម៉ា។ លោកស្រី ត្រូវបានគេចាត់ទុកថាជាស្ត្រីដំបូងសញ្ជាតិ អាមេរិក-អាហ្វ្រិក ដែលក្លាយជាភរិយារបស់ប្រធានាធិបតីអាមេរិក។ Michelle Obama មានតួនាទីជាមេធាវី និងជាអ្នកនិពន្ធផង ហើយលោកស្រីជាមនុស្សមានប្រជាប្រិយភាពបំផុតមួយ៕

 

មតិយោបល់