ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើពិធីផ្សព្វផ្សាយ និងអនុវត្តតាមអនុក្រឹត្យលេខ ៦៩ អនក្រ.បកចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការផ្ទេរព្រៃការពារ តំបន់អភិរក្សព្រៃឈើ តំបន់ព្រៃផ្តល់ផល និងសម្បទានដីសេដ្ឋកិច្ច និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធផ្សេងៗដល់ក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនឹងប្រតិភូអមដំណើរនិង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងភាគីពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែងត្រូវបានចូលរួមក្នុងពិធីនេះ។
ក្រសួងបរិស្ថានត្រូវបានទទួលភារកិច្ចបន្ថែមថ្មីមួយចំនួនទៀត លើការអភិរក្សតំបន់ការពារធម្មជាតិក្នុងនោះមាន៖ ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង(រតនគិរី-ស្ទឹងត្រែង), ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច, ដែនជម្រកសត្វព្រៃសៀមប៉ាង, ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ) និង ដែនជម្រកសត្វព្រៃឆែប(ព្រះវិហារ និងស្ទឹងត្រែង)៕


មតិយោបល់