កូរ៉េខាងត្បូង: យោងតាមទីភ្នាក់ងារ Yonhap និងស្ថានីយទូរទស្សន៍ក្នុងស្រុក YTN បានរាយការណ៍នៅថ្ងៃពុធ ទី០១ មិថុនានេះ បានឲ្យដឹងថា មនុស្ស៤នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ដួលរលំការដ្ឋានសំណង់ផ្លូវក្រោមដី នៅប្រទេសកូរ៉េខាងត្បូង។
អាជ្ញាធរពន្លត់អគ្គិភ័យបានធ្វើសន្និសីទខ្លីមួយតាមរយៈការផ្សព្វផ្សាយជាផ្លូវការថា ការដ្ឋានសាងសង់ផ្លូវក្រោមដីមួយកន្លែង គឺមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ចំពោះហេតុការណ៍បាក់រលំនៅម៉ោងប្រមាណ ៧និង២៧នាទីព្រឹក ត្រូវនឹងម៉ោងនៅក្នុងស្រុករបស់កូរ៉េខាងត្បូង។
មនុស្សបួននាក់ត្រូវបានគេរកឃើញថាបានស្លាប់ហើយ ហើយមាន៨នាក់រងរបួសបន្ថែមទៀត។ ក្នុងចំណោមពួកគេទាំង៣នាក់បានរងរបួសធ្ងន់ធ្ងរនិង៥នាក់រងរបួសស្រាល៕
មតិយោបល់