បាត់ដំបង: នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៤០នាទី មានករណីហិង្សាដោយចេតនា( មានរបួសស្នាម) ទៅលើកម្លាំងសមត្ថកិច្ចនគរបាល កើតឡើងនៅចំណុចក្រុមទី៣ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បង្កឡើងដោយជនសង្ស័យឈ្មោះ សាន ឡេន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនរងគ្រោះចំនួន២នាក់ ទី១ឈ្មោះ ឥន្ទ សេនា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់ របួសភ្នែកខាងស្ដាំ បណ្ដាលឲ្យហើមប៉ោង ជាំខៀវ នឹងហើមភ្នែកឆ្វែង ព្រមទាំងរលាត់ស្បែក កខាងស្ដាំចេញឈាមនឹងរលាត់ស្បែកខ្នងដៃខាងស្ដាំ ហើមប៉ោង និងទី២ឈ្មោះ ធឿន ភក្ដី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមន្ត្រីប៉ុស្តិ៍ព្រៃចាស់ រងរបួសត្រង់ខ្ទង់ច្រមុះខាងស្ដាំ បណ្ដាលឲ្យហើមបែកឈាម។
បន្ទាប់មកកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យ តាមបញ្ជារបស់លោក ប៉ង់ ចាន់សុយុទ្ធារា ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង១៥ និង២០នាទីថ្ងៃខែឆ្នាំដដែល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងដ្ឋាននគរបាលខេត្តចាត់តាមនីតិវិធីច្បាប់៕
មតិយោបល់