ព័ត៌មានជាតិ

ក្រុមហ៊ុន អានកូ រំលោភយកទីតាំង ខណ:កន្លែងផ្ញើកង់ ម៉ូតូ នៅផ្សារកណ្តាល ផ្ទុះរឿងចម្រូងចម្រាស់

ភ្នំពេញៈ រកស៊ីបាន១ឆ្នាំជាងមិនទាន់ផុតកុងត្រាផង ស្រាប់មាន សជណ ថ្មីមួយផ្សេងទៀតតំណាងក្រុម ធនាគារឯកទេស អានកូ ដាក់កម្លាំងចំនួន៥នាក់មកទាមទារយកកន្លែងផ្ញើកង់ម៉ូតូនៅផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៨និង៣០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។

អ្នកស្រីកង ស្រីរ័ត្ន ភេទស្រី អាយុ៣៧ឆ្នាំ ជាម្ចាស់យកភាស៊ីកង់ម៉ូតូនៅផ្សារកណ្តាល ដែលដេញថ្លៃចំនួន៥ឆ្នាំ ក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលមានកិច្ចសន្យាចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ពីលោក ស្រី រ័ត្ន សុភាព ចំនួន៤ម៉ឺនដុល្លារ ស្រាប់តែម្សិលមិញថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ មានគេយកលិខិតមកឲ្យដែលមានឈ្មោះ លឿង ផល្លីស តំណាងឲ្យ ក្រុមហ៊ុនអានកូ អញ្ចើញមកបង់ប្រាក់ពីការប្រមូលភាស៊ីតាមផ្សារទាំងបួនជូនធនាគារឯកទេស អានកូ ហើយស្រាប់តែព្រឹកឡើងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ មានមនុស្ស៥នាក់ ដែលមានអ្នកស្រី ណារី ភេទស្រី អាយុ២៨ឆ្នាំ មកប្រាប់ថា កន្លែងផ្ញើរកង់ម៉ូតូនេះ ខាងក្រុមហ៊ុនអានកូទទួលសិទ្ធិបន្តអាជីវកម្មពីក្រុមហ៊ុនលោកស្រី រ័ត្ន សុភាព ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះតទៅ។

ដោយឡែកអ្នកស្រី ណារី បានប្រាប់ថា គាត់មកទីនេះ ដើម្បីមកប្រកបមុខរបរប្រមូលភាស៊ីផ្ញើរកង់ម៉ូតូនៅផ្សារកណ្តាលតាមថ្នាក់លើបញ្ជាមក និងប្រាប់ម្ចាស់រកស៊ីចាស់ និងមានការប្រតិកម្មគ្នាបន្តិចបន្តួច ដោយខាងអ្នកចាស់ជំទាស់បង្កការភ្ញាក់ផ្អើលមួយសន្ទុះតែគាត់បញ្ជាក់ថា មានបញ្ហាអ្វីចង់ដឹងសួរមេទៅ។

ចំណែកលោក ចាប ឌីណា ប្រធានផ្សារកណ្តាលបានប្រាប់ថា កន្លែងប្រមូលភាស៊ីជាកម្មសិទ្ធិឯកជន គាត់គ្មានសិទ្ធិសម្រេចឡើយ និងក៏បានជួយសម្រួលឲ្យដោះស្រាយគ្នាទៅតាមនីតិវិធី កុំបង្កហិង្សា ឬ ឈ្លោះប្រកែកគ្នាអី។

រឿងឯកជននេះ អ្នកប្រមូលយកថ្លៃភាស៊ីចាស់អ្នកស្រី កង ស្រីរ័ត្ន មិនយល់ព្រមចំពោះការមកដេញ ឬបញ្ចប់ពីក្រុមហ៊ុនផ្សេងឡើយ ដោយគាត់បានប្រកបមុខរបរសុខៗមានអ្នកថ្មីមកប្រាប់ថា មានក្រុមហ៊ុនថ្មីបន្តការរកស៊ី ដោយមិនបានជូនដំណឹងពីក្រុមហ៊ុនចាស់ និងមានដំណោះស្រាយលើកិច្ចសន្យាគាត់មិនយល់ព្រមប្រគល់ជាដាច់ខាត៕

photo_2016-06-01_11-33-33

photo_2016-06-01_11-33-34

photo_2016-06-01_11-33-31

photo_2016-06-01_11-33-32

photo_2016-06-01_11-33-35

photo_2016-06-01_11-33-36 (2)

photo_2016-06-01_11-33-36

មតិយោបល់