ភ្នំពេញៈ ករណីបុរសម្នាក់បើកបរម៉ូតូសង់សេរីចាស់១គ្រឿង បានបើកវ៉ារថយន្ត តែវ៉ាមិនផុតបណ្តាលឲ្យកង់ផ្នែកខាងមុខ ផ្អៀងទៅប៉ះកញ្ចក់រថយន្តបណ្តាលឲ្យបែកបន្តិចបន្តួច ហើយបើករត់គេចទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុភាគីទាំងសងខាងធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីកើតទៅលិចដោយរថយន្តបើកផ្នែកខាងមុខពាក់ស្លាកលេខ ឆ3379 ភព2 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អន្តសញ្ញាណ រីឯជនបង្ករបើកបរដោយម៉ូតូសង់សេរីចាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ន0385 ភព1 បានបើកវ៉ាតែមិនផុត ក៏បានគៀរជាមួយរថយន្តជនរងគ្រោះបណ្តាលឲ្យបែកកញ្ចក់បន្តិចបន្តួច រួចព្យាយាមបើកម៉ូតូរត់គេចដែរ ប៉ុន្តែត្រូវបានម្ចាស់រថយន្តបើកដេញតាមពីក្រោយជាប់រហូត ទើបបណ្តាលឲ្យគ្នាភ័យផ្លុងម៉ូតូចោលរួចរត់គេចចូលព្រៃបាត់។
ខណៈពេលនោះម្ចាស់រថយន្តមិនដឹងធ្វើយ៉ាងមិច ក៏ខលទៅសមត្ថកិច្ចប៉ុស្តិ៍ប្រចាំមូលដ្ឋានដើម្បីជួយអន្តរាគមន៍ផងដែរ។ ដោយរងចាំរយៈពេលប្រហែល២០នាទី ទើបមានខាងបងប្អូនរបស់ជនបង្កមកជួយធ្វើរការដោះស្រាយ ដោយជនរងគ្រោះមិនចង់បានអ្វីនោះឡើយ គ្រាន់តែឲ្យជនបង្កមកសុំទោសតែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង។ ចុងក្រោយបញ្ចប់ត្រឹមតែពាក្យសុំទោស២ម៉ាត់តែប៉ុណ្ណោះ រួចក៏ចែកផ្លូវគ្នារៀងៗខ្លួនទៅ៕
មតិយោបល់