ព័ត៌មានជាតិ

នៅក្មេងសោះ! តែត្រូវអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញៈ កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអនីតិជន ជាក់ស្តែងពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវរថភ្លើង
ម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស.ស.ខ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិត ប្រាកដ ស្នាក់នៅពុំពិតប្រាកដ ក្បែរកន្លែងកើតហេតុខាងលើ។

ក្នុងប្រតិបត្តិការណ៍អាវុធហត្ថចាប់យកវត្ថុតាងមានក្រាមសថ្លា២៨កញ្ចប់(សង្ស័យគ្រឿងញៀន)និងទូរសព្ទចុចពិល១គ្រឿង។

អាវុធហត្ថបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអាវុធហត្ថបានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់វេលាខាងលើ ក៏កម្លាំងបានត្រួតពិនិត្យនិងឃាត់ខ្លួនជាក់ស្តែងរួមនិងវត្ថុតាងក្រាមសថ្លា២៨កញ្ចប់តូច យកមកអង្គភាពតែម្តង។

ចំពោះជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនម្តង រួចមកហើយ កាលពីថ្ងៃទី២ខែសីហាឆ្នាំ២០១៧ នៅចំណុចម្តុំរោងចក្រឆ្នាំង សង្កាត់
បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមនិងវត្ថុតាងក្រាមសថ្លា៧៤កញ្ចប់តូច បានតែ៤ថ្ងៃ ក៏មានអ្នកស្គាល់ជនសង្ស័យបានទៅទទួលយកពីមណ្ឌលកែប្រែរបស់ក្រសួងសង្គមកិច្ចមកធ្វើការចែកចាយគ្រឿងញៀន រហូតដល់ថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៧ ទើបឃាត់បានជាក់ស្តែងម្តងទៀតយកមកអង្គភាពដើម្បីសាកសួរនិងចាត់ការបន្ត។

ចំពោះករណីនេះ អាវុធហត្ថខណ្ឌសុំការអនុញ្ញាតិពីលោកមេបញ្ជាការ បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅការិយាល័យគ្រឿងញៀន អាវុធហត្ថក្រុង ចាត់ការបន្ត៕

មតិយោបល់