ភ្នំពេញៈ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ជាបន្តបន្ទាប់ ក្រោយពេលធ្វើសកម្មភាពឆបោកប្រាក់ចំនួន៥ពាន់ដុល្លារ សហរដ្ឋអាមេរិច តាមប្រពន្ធ័វីងវេរលុយ។
ការធ្វើសកម្មភាពនេះ ជនសង្ស័យបានតេលេខទូរសព្ទជាច្រើនលេខដើម្បីរកអតិថិជនដែលខ្លួនត្រូវបោកបាន ខណៈនោះក៏ជួបទំនាក់ទំនងជាមួយជនរងគ្រោះនៅឯខេត្តស្វាយរៀង តាមរយៈលេខទូរសព្ទដៃ ដោយមានឈ្មោះ សៀ វែងសៀង អាយុ២១ឆ្នាំ ស្នាក់នៅភូមិ៨ ត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាអ្នកជំនាញខាងបោកដោយប្រាប់ជនរងគ្រោះថា បងត្រូវរង្វាន់ធំប្រាក់ម៉ឺនដុល្លារ ហើយក៏ឲ្យជនរងគ្រោះវេរលុយតាមវីងចំនួន៧ពាន់ដុល្លារ តែជនរងគ្រោះបានផ្ញើរឲ្យតែ៥ពាន់ដុល្លារសិន ក្រោយមកជនរងគ្រោះបានទំនាក់ទំនងមកឈ្មោះ សៀ វែងសៀង ជាញឹកញាប់ តែទូរសព្ទតេមិនចូលទើបប្តឹងសមត្ថកិច្ចនៅឯខេត្តស្វាយរៀង។
លុះនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលស្នងការខេត្តស្វាយរៀង បានសហការជាមួយនគរបាលប៉ុស្តិ៍បឹងទំពុនបានឃាត់ខ្លួនជនសសង្ស័យបានចំនួន៥នាក់ជាបន្តបន្ទាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សៀ វែងសៀង ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកជំនាញបោក ,ទី២ ឈ្មោះ ព្រំ ភានី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនារីខារ៉ាអូខេបឹងត្របែក , ទី៣ឈ្មោះ សេក សុភក្រ័ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយាមផ្ទះសំណាក់ គី មនោរម្យ ម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជយ័យ ,ទី៤ឈ្មោះ ខេង សុធនៀ អាយុ២១ឆ្នាំ មុខរបរសិស្ស និងទី៥ឈ្មោះ ខិន ភារម្យ អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិអូតាគាំ ឃុំទួលឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យទាំង៥នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តរតាមនិតិវិធីបន្តទៀត៕
https://youtu.be/eHy6yicq0AA
មតិយោបល់