កំពង់ឆ្នាំងៈ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង២០នាទី មានករណីមនុស្សដេកស្លាប់នៅលើពំនូកខ្សាច់ចិញ្ចើមផ្លូវ(លំ) ចំណុចខាងក្រោយអតីតះ
ស្នងការដ្ឋានន/ប.ខេត្ត ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។- ជនរងគ្រោះភេទប្រុសអាយុ
ប្រហែលជាង20ឆ្នាំមិនស្គាល់ឈ្មោះនឹងអាស័យដ្ឋានទំនង ជាជន(អនាថា)។
តាមការបំភ្លឺពីប្រជាពលរដ្ឋដែលមានទីលំនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា គាត់បានឃើញជនរងគ្រោះដើរ មកដល់ពំនូកខ្សាច់លើចិញ្ចើមផ្លូវ ក៏ដួលមួយសន្ទុះក្រោយមកក៏សង្ស័យពុំឃើញក្រោកទើបនាំគ្នាទៅមើលទើបដឹងថាស្លាប់។
តាមការពិនិត្យនឹងធ្វើកោសល្យវិច្ច័យ របស់ក្រុមជំនាញ(ក្រុង/ខេត្ត)ដោយមានគ្រូពេទ្យចូលរួមពិនិត្យលើខ្លួនសព បានបញ្ជាក់ថាស្លាប់ដោយសារជំងឺរ(គាំងបេះដូង) ដោយនៅលើខ្លួនសព ពុំមានស្លាកស្នាមឫ មុខរបួស ពាក់ព័ន្ធនឹងអំពើឃាដកម្មអ្វីឡើយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនអជ្ញាធរភូមិ,សង្កាត់យកទៅដម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត តាមនិតិវិធី ដើម្បីប្រកាសរកនឹងប្រគល់ជូនក្រុមគ្រួសារនឹងសាច់ញ្ញាតិត្រឹមម៉ោង03និង០០នាទីត្រឹមថ្ងៃទី20 ខែកុម្ភះ ឆ្នាំ2019 បើគ្មានសាច់ញ្ញាតិនឹងស្នើរសុំគោលការណ៍ថ្នាក់លើបូជា នៅវត្តខ្សាម សង្កាត់ខ្សាមុ៕
មតិយោបល់