ព្រៃវែងៈ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ មានករណីចុះបង្រ្កាបជនសង្ស័យ៤នាក់ ពីបទជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ជនសង្ស័យទី១ឈ្មោះ ភា ភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃត្រខុប ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ទី២ឈ្មោះ ផា លៀន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង។
ទី៣ឈ្មោះ សាន មាន ភេទប្រុស អាយុ២១ឆ្នាំ និងទី៤ឈ្មោះ ទិត ហើម ភេទប្រុស អាយុ២៩ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកវត្ថុតាង ដែលដកហូត បានរួមមាន ម្សៅក្រាមពណ៌ស ចំនួន៥កញ្ចប់តូច
ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទចំនួន៤គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់