បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ជុំវិញករណីទឹកជំនន់ដែលបានជន់លិចផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង ឲ្យបានដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវ នៅចំណុចប្រឡាយលេខ១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បាននិងកំពុងហូរកាត់ផ្លូវកាន់តែខ្លាំងថែមទៀតហើយ។
ករណីនេះ បានបណ្តាលឲ្យលិចផ្លូវជាតិលេខ៥ និងមានការកកស្ទះចរាចរណ៍។ ដូច្នោះហើយសូមបង ប្អូនអ្នកបើកបរយានយន្តមេត្តាប្រុងប្រយ័ត្នខ្ពស់។
ទន្ទឹមគ្នានេះដែរ កម្លាំងនគរបាលបានដាក់កម្លាំង ប្រចាំការនៅទីនោះ ដោយមាន រថយន្តចំនួន២គ្រឿង គឺរថយន្តសង្គ្រោះចំនួន១គ្រឿង និង រថយន្តស៊ឺរ៉ែនចំនួន១គ្រឿងទុកសម្រាប់ជួយសង្គ្រោះនៅពេលមានការកើតហេតុឡើងផងដែរ៕
មតិយោបល់